(អាមេរិក)៖ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden បានតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ « នៅថ្ងៃ​ពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ។ នេះ នេះបើតាមការចេញផ្សាយសារព័ត៌មាន AFP ចេញផ្សាយយប់ថ្ងៃនេះ។

 

បើយោងតាមការិយាល័យរបស់លោ​កស្រីប្រកាសឲ្យ​ដឹ​ងយ៉ាង​ដូច្នេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០​២២កន្លងទៅ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្រោយ​ម​កក៏​​បានជាសះស្បើយ។ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បាន​ឆ្លងកូ​វីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ ហើយបានចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាល​ពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែលោកបានលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដាដដែល៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ