ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ លោក សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព។
សម្តេច ប្រតិកម្មបែបនេះ ក្រោយលោក សាន ប៊ុនធឿន ប្រើកាយវិកាយ ពាក្យសំដីមិនសមរម្យនៅក្នុងវីដេឡាយរបស់ខ្លួន។
សម្តេចតេជោ បានសរសេរនៅលើទំព័រផេកហ្វេសប៊ុនផ្លូវការដូច្នេះថា« ចរិតពាលរបស់ សាន ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿន និងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណា មួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព»៕