លោក Trump បានអញ្ជើញលោក Xi Jinping ប្រធានធិបតីរបស់ប្រទេសចិន ឱ្យចូលរួមក្នុងពីធីឡើងកាន់តំណែងប្រធានាធិបតីរបស់លោក
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមក្នុងចូលកាន់តំណែងរបស់គាត់នៅខែក្រោយ។ CBS News បានរាយការណ៍កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ NBC News ដែលធ្វើឡើងកាលពីថ្ងៃសុក្រថាលោក "មានការចុះសម្រុងគ្នាយ៉ាងល្អ" ជាមួយលោក Xi ហើយថាពួកគាត់ "ក៏បានប្រាស្រ័យទាក់ទងគ្នាដែលក្នុងសប្តាហ៍នេះ" ។ការអញ្ជើញទៅចូលរួមពិធីថ្ងៃទី ២០ ខែមករា នៅទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងកាលពីដើមខែវិច្ឆិកា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា តែគេមិនច្បាស់ថាតើវាត្រូវបានទទួលយកឬអត់នោះទេ។
ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។វានឹងក្លាយជារឿងដែលមិនធ្លាប់មានពីមុនមកសម្រាប់មេដឹកនាំចិន ដែលជាគូប្រជែងខាងភូមិសាស្ត្រនយោបាយកំពូលរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ដោយឡែកកាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកលោក Xie Feng បានអានសំបុត្រមួយច្បាប់ពីលោក Xi ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិននៅទីក្រុងវ៉ាស៊ីនតោន ដែលក្នុងនោះមេដឹកនាំចិនបាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមលក្ខណៈដើម្បីរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ លោក Xi បាននិយាយថា "យើងគួរតែជ្រើសរើសការសន្ទនាទល់មុខគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងនោះលោក Xie បានបន្ថែមថា ប្រទេសទាំងពីរមិនគួរកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់នោះទេ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង