ការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាលើកទីបីក្នុងរយៈពេល៧២ម៉ោងសំដៅទៅលើតំបន់ឧស្ម័នភាគខាងជើងអ៊ីរ៉ាក់
អ៊ីរ៉ាក់៖ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា គ្រាប់រ៉ុក្កែត Katyusha បានវាយប្រហារនៅជិតអគារឧស្ម័នគ្រប់គ្រងដោយ Emirati នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តជនជាតិ Kurd របស់ប្រទេសអ៊ីរ៉ាក់ ដោយមិនបណ្តាលឱ្យមានការខូចខាត ឬរងរបួសនោះទេ នេះជាការវាយប្រហារលើកទីបីក្នុងរយៈពេល ៧២ ម៉ោង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
លោក Sediq Mohammed មន្ត្រីមកពីស្រុកQadr Qaram បាននិយាយថាគ្រាប់រ៉ុក្កែតដែលបានបាញ់កាលពីថ្ងៃសៅរ៍តម្រង់ទៅលើបរិវេណឧស្ម័ន Khor Mor ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពល UAE Dana Gas ។ក្រុមប្រឆាំងភេរវកម្ម ដែលជាស្ថាប័នសន្តិសុខនៅក្នុងតំបន់ Kurd ភាគខាងជើងប្រទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតសរុបចំនួនប្រាំមួយគ្រាប់បានវាយប្រហារតំបន់ឧស្ម័ន Khor Mor ដែលស្ថិតនៅចន្លោះទីក្រុង Kirkuk និង Sulaimaniyah ។
លោកបាននិយាយថា៖«គ្រាប់រ៉ុក្កែតបានបាញ់នៅចម្ងាយប្រហែល៥០០ម៉ែត្រនៅខាងក្រៅអគារ។ ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងតំបន់ Kurd ក៏រងការវាយប្រហារផងដែរនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕SP