អាជ្ញាធរខេត្តកំពង់ស្ពឺចុះរុះរើ ខ្ទមរបស់ពលរដ្ឋដែលសង់អាណាធិបតេយ្យ នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ
ក្រុមការងារដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរដែនដី ខេត្ត ស្រុក បានចុះបង្រ្កាបទីតាំងខ្ទម នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យស្ថិតចំនួន ២ទីតាំង ដូចខាងក្រោម:
១.ទីតាំងទី១(ចំណុចនាគព័ន្ធ)៖
-រុះរើបង្គោលរបងឈើ ចំនួន ៨៣៦បង្គោល ដុតចោល
-កាត់លួសបន្លា ចំនួនបីខ្សែ ស្មើនឹង ៥០០គីឡូក្រាម(បានកាត់កំទេចចោលនៅនឹងកន្លែងមួយចំនួន)
-រុះរើគ្រោងផ្ទះឈើសង់ថ្មីៗ ចំនួន០១ខ្នង
-រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី ០២ខ្ទម
-រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន០១ខ្ទម
-ដុតកំទេចចោលខ្ទមប្រក់ស្បូវចំនួន ០៨ខ្ទម
-រឹបអូសរោង(ខ្ចូស)ប្រក់ស្បូវចំនួន៤យកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ
-រឹបអូសអំពូលសូឡាចំនួន០៦អំពូល
-ទីតាំងដីដែលបានចុះបង្រ្កាបមានទំហំសរុបដី ១២ ហិកតាចែកជា១៤ឡូតិ៍ ។
២.ទីតាំងទី២ចំណុចអូរកសេះ មុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនា៖
-វាយកំទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី ១ខ្នង ដីមានទំហំប្រមាណ០.១២ហិកតា។
ជាទិសដៅ: ស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធី៕SP