អាមេរិក៖ មន្ត្រីសុខាភិបាលសាធារណៈរបស់សហរដ្ឋអាមេរិកបានប្រកាសថា ការរីករាលដាលនៃ​ជម្ងឺ​អុតស្វា ស្ថិតក្នុងពេលប្រកាសអាសន្នសុខភាពសាធារណៈ ហើយក្រសួងនឹងធ្វើការណែនាំបន្ថែម ទៀតដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ។

 

គិតត្រឹមថ្ងៃទី ៣ខែសីហា ករណីជំងឺច្រើនជាង ៦,00 ត្រូវបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិក នេះបើ​យោ​ងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)

ជំងឺនេះអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺ ញាក់ និងកន្ទួលដែលអាចរមាស់ និងឈឺចាប់ ប៉ុន្តែកម្រនឹងស្លាប់ណាស់។ មិន​ទាន់​មាន​របាយការណ៍​ថា​មាន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ទេ។គេហទំព័រ CDC បាននិយាយថា "ជំងឺអុតស្វា​អាចរីករាលដាលចាប់ពីពេល​ដែលរោគសញ្ញា​ចាប់​ផ្តើមរហូតដល់កន្ទួលបានជាសះស្បើយ ស្នាមទាំងអស់បានបាត់​ហើយស្រទាប់ស្បែក​ថ្មីបា​នបង្កើ​ត​ឡើង"  "ជំងឺជាធម្មតាមានរយៈពេល 2-4 សប្តាហ៍" ។

 

នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋ និងក្រុងមួយចំនួនបានប្រកាសអាសន្នសុខភាពសាធារណៈរួចហើយ។ រដ្ឋកាលីហ្វ័រញ៉ាដែលមានករណីដែលត្រូវបានបញ្ជាក់ចំនួន ៨២៦ បានប្រកាសដាក់ប្រទេសក្នុង​ភាព​អាសន្ននៅថ្ងៃទី ១ខែសីហា ហើយរដ្ឋញូវយ៉កដែលមានករណីបញ្ជាក់ចំនួន ១,៦៦៦ បានធ្វើកើត​សេចក្តីប្រកាសស្រដៀងគ្នានៅថ្ងៃទី 29 ខែកក្កដា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ