កូរ៉េខាងត្បូង៖អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់បានស្លាប់នៅក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង និងតំបន់ទីប្រជុំជនរបស់ខ្លួនពេញមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្តាច់ចរន្តអគ្គិសនី ហើយផ្លូវថ្នល់ និងរថភ្លើងក្រោមដីបានលិចទឹក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានSouth China Moring Post នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបានទទួលភ្លៀងធ្លាក់ច្រើនជាង 100mm (3.9 អ៊ីញ) ក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ ដោយផ្នែកខ្លះនៃទីក្រុងទទួលបានភ្លៀង 141.5 មីលីម៉ែត្រ ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 80 ឆ្នាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ពីរដ្ឋបាលឧតុនិយមកូរ៉េ ( KMA) ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ