អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal បាន​ឲ្យដឹងថា រដ្ឋាភិបាល​អ៊ុយក្រែន​កា​​លពី​ថ្ងៃ​ពុធ​បាន​តែងតាំង​លោក Igor Klymenko ប្រធាន​ប៉ូលិស​ជាតិ​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្តីទី។កា​រតែ​ង​តាំ​ងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់រដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrsky ក្នុងហេ​​តុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកមិញថ្ងៃម្សិលមិញនេះ នៅជិតទីក្រុងគៀវ។

 

ការធ្លាក់នេះបានសម្លាប់មនុស្សទាំងប្រាំបួននាក់នៅលើឧទ្ធម្ភាគចក្រ រួមទាំងលោក Monastyrsky អនុ​ប្រ​​ធានរបស់លោក Yevhen Yenin និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Yuriy Lubkovych ។​​ទិន្នន័យចុងក្រោយបំផុតពីសេវារដ្ឋសម្រាប់គ្រាអាសន្នបានបង្ហាញថាមនុស្ស ១៤នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការធ្លាក់យន្តហោះនេះ។  មុននេះ មន្ត្រីបានផ្តល់ចំនួនអ្ន​កស្លា​ប់ដំ​បូងចំ​នួន ១៨នាក់។

 

លោក Shmyhal បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះនេះ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ