ប្រទេសថៃ៖ កម្ពស់ទឹកទន្លេមេគង្គកំពុងកើនឡើងជាលំដាប់ ហើយប្រជាជនដែលរស់នៅតាមច្រាំងទន្លេទាំងពីរក្នុងប្រទេសថៃត្រូវបានព្រមានឱ្យត្រៀមខ្លួនសម្រាប់ទប់ទល់នឹងទឹកជំនន់ដែលអាចកើតមានឡើងគ្រប់ពេលវេលា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកក ប៉ុស្តិ៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចាប់តាំងពីដើមខែកក្កដាមក កម្ពស់ទឹកបានកើនឡើងពី ១០ ទៅ ១៥សង់ទីម៉ែត្រក្នុងមួយថ្ងៃ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។នៅថ្ងៃទី១៩ ខែកក្កដា ទឹកទន្លេមេគង្គមានកម្ពស់ប្រហែល ៦ម៉ែត្រ ក្រោមគែមច្រាំងទន្លេ៣ម៉ែត្រ ដែលមានកម្ពស់ ៩ម៉ែត្រ។ 

ការព្រមានមួយត្រូវបានផ្សព្វផ្សាយដល់សហគមន៍នៅតាមច្រាំងទន្លេក្នុងស្រុកមួង ស្រុកបានផែង ស្រុកថាអ៊ូតេន និងស្រុកថាតផានុម ដោយជំរុញឱ្យពួកគេត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់។ម៉ាស៊ីនបូមទឹកធំៗចំនួន៤ ត្រូវបានដំឡើងរួចរាល់ផងដែរ ដើម្បីជួយរំដោះទឹកជន់លិចចូលទន្លេ និងការពារសហគមន៍តាមមាត់ទន្លេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ