BREAKING NEWS ៖ហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ជាយក្រុងកៀវ បណ្តាលឱ្យរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន និងយោធាចំនួន១៦នាក់ស្លាប់
1 ឆ្នាំ មុន
អ៊ុយក្រែន៖បើយោងតាមការឲ្យដឹងពីលោក Ihor Klymenko មេប៉ូលិសជាតិអ៊ុយក្រែនបញ្ជាក់ថា មានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅថ្ងៃពុធទី១៨ខែមករានេះ បានសម្លាប់មនុស្សចំនួន១៦នាក់ រួមទាំងរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន ផងដែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានRT។
លោក Klymenko និយាយថា មនុស្ស៩នាក់ក្នុងចំណោមអ្នកស្លាប់ទាំងអស់ បានជិះឧទ្ធម្ភាគចក្រសេវាសង្គ្រោះបន្ទាន់ ហើយធ្លាក់នៅតំបន់ Brovary ភាគខាងកើតទីក្រុង កៀវ។
ដោយឡែកក្នុងនោះ ក៏មានមនុស្សសរុប២២នាក់បានរងរបួស ហើយចំណោមនោះមានកុមារ១០នាក់។ មុននេះ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅជិតសាលាមត្តេយ្យមួយ៕