អាហ្វហ្កានីស្ថាន៖យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអាហ្វហ្កានីស្ថាន  បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៥នាក់មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងបានប្រើប្រាស់ឧទ្ធម្ភាគចក្រចូលទៅក្នុងតំបន់រងគ្រោះ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា គ្រោះរញ្ជួយដីបានកើតឡើងនៅព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក នៅជិតទីក្រុង Khost ភាគខាងត្បូងនៃរដ្ឋធានីកាប៊ុល ។ទីភ្នាក់ងារព័ត៌មាន Bakhtar របស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយនៅព្រឹកថ្ងៃពុធថា យ៉ាងហោចណាស់មនុស្សចំនួន ២៥៥នាក់បានស្លាប់ និង ១៥៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងស្រុក Barmala, Ziruk, Naka និង Gayan នៃខេត្ត Paktika ។ 

លោក Mohammad Nassim Haqqani ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលតាលីបង់បាននិយាយថា ការស្លាប់ក៏ត្រូវបានរាយការណ៍នៅក្នុងខេត្តភាគខាងកើតនៃ Khost និង Nangarhar ។លោក Bakhtar បាននិយាយថា មន្ត្រីក្នុងតំបន់បារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើង ប្រសិនបើរដ្ឋាភិបាលមិនផ្តល់ជំនួយសង្គ្រោះបន្ថែមទៀតជាបន្ទាន់នោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ