ជនស៊ីវិលយ៉ាងហោចណាស់ ២០០នាក់ ត្រូវបានសម្លាប់នៅភាគខាងលិចប្រទេសអេត្យូពី
អេត្យូពី៖យ៉ាងហោចណាស់ជនស៊ីវិល ២00នាក់ ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងតំបន់ Oromia នៃប្រទេសអេត្យូពី ដោយក្រុមឧទ្ទាម Oromo Liberation Army (OLA)កាលពីថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍ក្រុមសិទ្ធិមនុស្ស និងមន្ត្រីក្នុងតំបន់។ មន្ត្រីប៉ូលិសម្នាក់បាននិយាយថាជនរងគ្រោះភាគច្រើនមកពីក្រុមជនជាតិAmhara ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សអេត្យូពី (EHRC) បានឱ្យដឹងថា ការវាយប្រហារលើទីប្រជុំជន Gimbi ត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និង ក្រុមឧទ្ទាម OLA ។ EHRC បានប្រាប់ CNN កាលពីថ្ងៃចន្ទថា ការវាយប្រហារនេះបានធ្វើឱ្យ "មនុស្សជាច្រើននាក់រងរបួស ភូមិត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋនៅសហគមន៍ទាំងមូលមានរបួស" ។
ក្នុងនោះក្រុមឧទ្ទាម OLA ប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសអេត្យូពីនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះបានបដិសេធការចោទប្រកាន់ទាំងអស់។ អ្នកនាំពាក្យ OLA លោក Odaa Tarbii បាននិយាយកាលពីថ្ងៃអាទិត្យថា "របប" របស់នាយករដ្ឋមន្រ្តីអេត្យូពី Abiy Ahmed "កំពុងបន្ទោស ក្រុមឧទ្ទាមOLA ម្តងទៀតចំពោះអំពើឃោរឃៅ។
ឧប្បត្តិហេតុនេះគឺជាអំពើឃោរឃៅដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ Tigray ភាគខាងជើងនៃប្រទេសអេត្យូពីក្នុងឆ្នាំ២០២០ នៅពេលដែលរដ្ឋាភិបាលរបស់ Abiy និងសម្ព័ន្ធមិត្តរបស់ខ្លួនមកពីតំបន់ Amhara ដែលនៅជិតខាងបានព្យាយាមបង្ក្រាបការបះបោរដោយរណសិរ្សរំដោះប្រជាជន Tigray (TPLF)។
មន្ត្រីប៉ូលីសក្នុងតំបន់ម្នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍បានប្រាប់ CNN ថាការវាយប្រហារមួយបានកើតឡើងនៅជិតTole ភូមិមួយនៅក្នុង Gimbi កាលពីថ្ងៃសៅរ៍ដោយមានជនរងគ្រោះភាគច្រើនជាក្រុមជនជាតិភាគតិច Amhara ។មន្ត្រីប៉ូលិសរូបនេះបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ខណៈគាត់មិនមានសិទ្ធិនិយាយពីបញ្ហានេះទេ៕SP