នីហ្សេរីយ៉ា៖ការដុតឡានក្រុង ការបាញ់កាំភ្លើង និង "គ្រឿងផ្ទុះជាច្រើន" គឺកើតឡើង ក្នុងគុកធំនៃប្រទេសនីហ្សេរីយ៉ា ព្រោះមានករណីរត់គេចខ្លួនដែលធ្វើឡើងដោយអ្នកទោសរាប់រយនាក់ពីគុក Kuje ក្នុងទីក្រុង Abuja កាលពីយប់ថ្ងៃអង្គារ។
ក្រុមជ្រុលនិយម Boko Haram ត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារនេះ ខណៈដែលពួកគេព្យាយាមបំបែកសមាជិករបស់ខ្លួនដោយការបំផ្ទុះរន្ធជញ្ជាំងក្នុងអគារ។ លោក Umar Abubak ar អ្នកនាំពាក្យនៃសេវាកែតម្រូវនីហ្សេរីយ៉ាបាននិយាយថាយ៉ាងហោចណាស់ ៤៤៣នាក់ក្នុងចំណោម ៨៧៩ នាកត្រូវបានចាប់ខ្លួន ឬប្រគល់ខ្លួននៅប៉ុស្តិ៍ប៉ូលីស។
ចំពោះអ្នកដែលបានរត់គេចខ្លួនបាត់ស្រមោលនោះ ក្រុមមន្ត្រីបានប្តេជ្ញាថានឹង "តាមរកអ្នកទោសដែលរត់គេចខ្លួន ទាំងអស់ ហើយបញ្ជូនពួកគេទៅមន្ទីរឃុំឃាំងវិញ"៕SP