សមត្ថកិច្ចបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣គោលដៅ ចាប់យកបាន ឧបករណ៍សម្រាប់ជក់៥៤០០ដើម
ភ្នំពេញ ៖ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន០៣គោលដៅជាបន្តបន្ទាប់ ៖គោលដៅទី១: នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ(ចែកចាយ)។ទីតាំងទី២: នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច)។ទីតាំងទី៣: នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លទ្ធផល បានអញ្ជើញមនុស្ស ០៣នាក់ជាម្ចាស់ទីតាំង និងវត្ថុតាងចាប់យកបាន ឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម និងទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប) ។
បច្ចុប្បន្នមនុស្ស ៣នាក់ខាងលើ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកខាងលើរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕SP