ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា មានការប្រើប្រាស់ បារីអេឡិច ត្រូនិក (Vape) ជាច្រើននៅក្នុងចំណោមយុវជនវ័យ ក្មេងជាពិសេសសិស្សសាលា ហើយការប្រើប្រាស់ បារីអេឡិចត្រូនិក ក្នុងចំណោមសិស្ស សាលាវ័យក្មេងជាទូទៅ តែងតែធ្វើឡើងជាក្រុម។

យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ជក់ រួមគ្នាប្រឈមខ្លាំងនឹងការឆ្លងកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ទៀតបានព្រមទាំងអាចលើទឹកចិត្ត និងងាយជំរុញអោយពួកគេឈាន ទៅប្រើគ្រឿងញៀនផ្សេងៗទៀត។

សិស្សឈ្មោះ មាន ប៊ុនឡុង បាននិយាយថា “មិត្តភ័ក្ររបស់គាត់បានចូលលុយគ្នាដើម្បីទិញ ម៉ាស៊ីនផ្ដាច់បារី (Vape) យកមកជក់រួមគ្នាដោយសារតែ ឧបករណ៍នេះមានតម្លៃថ្លៃ”។ 

ដូចគ្នាទៅនឹងការបញ្ជាក់របស់យុវជន មាន ប៊ុនឡុង ដែរយើងឃើញមានសិស្សសាលាមួយ ក្រុមបានកំពុងជក់Vapeជុំគ្នានៅក្នុងសាលារៀនមួយ តាមរយៈវីដេអូខ្លីមួយបង្ហោះនៅក្នុងបណ្ដាញសង្គមយូធូប ។ 

ទាក់ទងនឹងផលប៉ះពាល់ដល់សុខភាពវិញ ការប្រើប្រាស់ បារីអេឡិចត្រូនិក (Vape) បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួតដូចបារីធម្មតាដែរ។ គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង់នឹងការប្រើបារីអេឡិចត្រូនិក(Vape)នៅសហរដ្ឋអាមេរិចមានប្រមាណ ២៨០០ ករណី ក្នុងនោះករណីស្លាប់បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) មាន  ៦៨ករណី។  នេះបើយោតាមការបញ្ជាក់របស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC) ។

ដោយសារតែការប្រើប្រាស់ បារីអេឡិចត្រូនិក (Vape) បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត  ប្រសិនបើអ្នកប្រើប្រាស់បារីអេឡិចត្រូវនិក ឆ្លងជំងឺកូវិដ១៩ គាត់នឹងប្រឈមនឹងគ្រោះ ថ្នាក់កាន់តែខ្ពស់ ។ 

បារីអេឡិចត្រូនិក និង Sisha ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀណ ហាមឃាត់ មិនឲ្យមានការលក់ និងមិនអោយមានការប្រើប្រាស់ឡើយ។ ទោះជាមានការហាម ឃាត់ បែបនេះក្តី យើងនៅតែឃើញមានការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក (Vape) នៅលើបណ្ដាញសង្គមជាច្រើនដោយប្រើឈ្មោះថាម៉ាស៊ីនផ្ដាច់បារី។

 ក្រោមហេតុផលនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹងវិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិកអោយបានហ្មត់ចង់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ និងជំងឺផ្សេងៗ ជាពិសេសក្នុងចំណោមសិស្សសាលាវ័យក្មេង៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ