ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យបណ្ដាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ និងអ៊ិនធឺណេតទាំងអស់ ពង្រឹងនិងពង្រីកសេវារបស់ខ្លួន ទៅតាមតំបន់ទេ សចរ ណ៍នានា តំបន់ដាច់ស្រយ៉ាល ក្នុងគោលបំណងទាក់ទាញ អ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្ត ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំ នៅក្នុងដំណាក់កាល នៃការស្ដារឡើងវិញ ក្នុងពេលដែលយើងអនុវត្តន៍នូវវិធានការរស់នៅ តាមបែបគន្លងថ្មី ជាមួយនៅពេលដែលកូវីដ១៩ វិស័យឌីជីថល ។

សម្ដេចបន្តថា ករណីនេះយើងគួរត្រូវបន្តធ្វើ ហើយក៏ជាការរួមចំណែកមួយដ៏ធំ នៅក្នុងការអភិរក្សទៅដល់ ធនធានព្រៃឈើ និងធនធានសត្វរបស់យើងផងដែរ ។ ទេសចរណ៍សហគមន៍ដែលនៅមូលដ្ឋាន កំពុងផ្ដល់នូវផលប្រយោជន៍យ៉ាងធំ សម្រាប់ការទៅលេងកម្សាន្តរបបស់ខ្លួន ។

ក្រៅពីនេះសម្ដេចតេជោ បន្ថែមថា ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុង របស់យើងឲ្យរីកចម្រើនផងដែរ ។ ក្នុងវិស័យគាំទ្រនេះក៏រួមមានដូចជាការតភ្ជាប់ផ្លូវ ចូលទៅកាន់តំបន់ទេសចរណ៍ថ្មីៗដែលទើបនឹងកើត ដែលចាំបាច់ត្រូវរៀបចំ បង្កលក្ខណៈងាយស្រួល ដោយឲ្យមានផ្លូវថ្នល់ចូលទៅដល់ ការដោះស្រាយទឹកស្អាត និងអគ្គិសនី និងសេវាទូរស័ព្ទ ។

សម្ដេច លើកឡើងថា «គ្រប់បណ្ដាក្រុមហ៊ុន ប្រព័ន្ធទូរស័ព្ធ និងអ៊ិនធឺណេតទាំងអស់ ត្រូវពង្រឹងខ្លួនមិនថានៅទីក្រុង ហើយពង្រីកទៅតាមតំបន់ទេ សចរ ណ៍នានា  ក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្ត នៅតំបន់ដាច់ស្រយ៉ាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រ ខាងផ្នែកអ៊ិនធឺណេត» ។

សម្ដេចតេជោ គូសបញ្ជាក់ថា បញ្ហាឌីជីថលជាបញ្ហាមួយ ដែលគេបានឃើញមានការជឿនលឿនឡើង នៅក្នុងសម័យកូវីដ វាជាភ័ព្វសំណាងរបស់កម្ពុជា ក៏ដូចជាពិភពលោកហើយ ដែលឌីជីថលបានដើរលឿនមួយជំហ៊ាន មុនកូវីដមកដល់ ។ សម្ដេចលើកជាឧទាហរណ៍ថា ប្រសិនបើវិស័យអនឡាញ មិនបានកើតមុនកូវីដទេ ប្រហែលជាពិភពលោក កាត់ផ្ដាច់គ្នាជាកង់ៗ មិនអាចប្រជុំជាមួយគ្នាបានទេ ក៏ប៉ុន្តែនៅពេលកូវីដមកដល់ ធ្វើឲ្យវិស័យឌីជីថល បច្ចេកវិទ្យាព័ត៌មានវិទ្យា នៅកម្ពុជា  បានដើរលឿនមួយជំហ៊ាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ