ដោយថ្ងៃឈប់សំរាកមានចំនួនច្រើនថ្ងៃនេះ បងប្អូនជាច្រើនបានយកខេត្តមណ្ឌលគីរីជាគោលដៅលំហែកាយកំសាន្ត មានភ្ញៀវចូលមកលំហែរកាយច្រើបែបនេះ ធ្វើឱ្យផ្ទះសំណាក់ប្រមាណជាងមួយពាន់បន្ទប់ងពេញអស់គ្មានសល់ ហេតុនេះហើយមានបងប្អូនខ្លះបានសុំទីវត្តអារាមដេក តាមផ្ទះអ្នកស្រុក នឹងបោះតង់ជាដើម ។
គេសង្កេតឃើញថា នៅតាមរមណីយដ្ឋានសំខាន់ៗដូចជា សមុទ្រឈើ ភ្នំដោះក្រមុំ ភ្នំអណ្តូងស្នេហ៍ ទឹកជ្រោះប៊ូស្រា ចំការស្រល់ និងកន្លែងដទៃផ្សេងៗទៀត គឺពេញណែនស្ទើររកផ្លូវដើរមិនបាន ។ ចំណែកអាហារដ្ឋាននានាមិនអាចបម្រើសេវាកម្មដល់ភ្ញៀវបានគ្រប់គ្រាន់ឡើយ តែភ្ញៀវទេសចរខ្លះពួកគាត់បានរៀបចំទិញម្ហូបអាហារចំអិនដោយខ្លួនឯង ដើម្បីបរិភោគ ។
ទោះជាយ៉ាងណាអាជ្ញាធរបានសំនូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី ជួយថែរក្សាបរិស្ថាន កុំចោលសម្រាមពាសវាលពាសកាល ដែលនាំឲ្យសម្រល់ធម្មជាតិដែលបងប្អូនទាំងអស់ស្រឡាញ់ចូលចិត្តប្រែក្លាយទៅជាកន្លែងស្មោគគ្រោក ៕SP