សត្វពស់ថ្លាន់ ៨៧ ក្បាល ត្រូវបានមន្ត្រីឧទ្យាននុរក្ស សត្វព្រៃភ្នំតាម៉ៅ នាំយកមកលែង នៅតំបន់អភិរក្យធម្មជាតិវិញ
ពោធិ៍សាត់ ៖ សត្វពស់ថ្លាន់ ៨៧ ក្បាល ត្រូវបានមន្ត្រីឧុទ្យាននុរក្ស សត្វព្រៃភ្នំតាម៉ៅ នាំយកមកលែងចូលព្រៃ ក្នុងតំបន់អភិរក្យធម្មជាតិ ចំណុចឡូត៌អភិរក្ស ជលផល (អតីតឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀងវិញ ដើម្បីឱ្យសត្វពស់ថ្លាន់ ទាំងអស់នេះ បានបង្កើតពូជ បន្តទៀត ។
នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល បានអោយដឹងនៅបានបញ្ជាក់ថា សត្វពស់ថ្លាន់ ទាំង ៨៧ ក្បាលនេះ ត្រូវបានក្រុមឧទ្យានុរក្សសត្វព្រៃ ភ្នំតាម៉ៅ ប្រមូលយកចេញពីភ្នំតាម៉ៅ ដោយនាំយកមកលែង នៅក្នុងតំបន់អភិរក្សព្រៃធម្មជាតិ ក្នុងបឹងទន្លេសាបវិញ។
លោក ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងតំបន់ខាងលើនេះក្ដី នៅក្រៅតំបន់នេះក្ដី សូមមេត្តាជួយថែរក្សាការពារ និងអភិរក្សសត្វព្រៃ គ្រប់ប្រភេទ កុំចាប់ ឬកុំជួញដូរ ឬសម្លាប់សត្វ និងកុំកាប់ដុតឆ្ការ រុករាន ទន្ទ្រានដីព្រៃ ដែលជំជារកជីវចម្រុះគ្រប់ប្រភេទ សូមចូលរួមថែរក្សា ធនធានធម្មជាតិរបស់ ជាតិយើងទាំងអស់គ្នា សូមកុំជួញដូរសត្វព្រៃ ជាអំពើផ្ទុយនឹងច្បាប់៕