កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរណ៍ជាតិចំនួន៥ ៣៥៦នាក់ បានមកលេងកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថានៅក្នុងថ្ងៃឈប់សម្រាក ថ្ងៃទី១៧ សីហានេះ មានភ្ញៀវទេសចរណ៍ជាតិចំនួន៥ ៣៥៦នាក់ បាន អញ្ជើញមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព និង សប្បាយរីករាយ ។

របាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា រមណីយដ្ឋានដែលមានភ្ញៀវទៅលេងច្រើនជាងគេ មានរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងឃុំក្បាលទឹក  រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស និង រមណីយដ្ឋានទំនប់ទឹកគង្គារ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ