ព្រះសង្ឃលួន សុវ៉ាតដែលរងការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ ពេលនេះបានភៀសខ្លួនទៅដល់ប្រទេសស្វីសហើយ
4 ឆ្នាំ មុន
ព្រះសង្ឃសកម្មផ្នែកសិទ្ធិមនុស្សនិងដីធ្លី ព្រះតេជគុណលួន សុវ៉ាត បានភៀសខ្លួនទៅដល់ប្រទេសស្វីស ហើយបន្ទាប់ពីព្រះអង្គបានភៀសព្រះកាយទៅប្រទេសថៃ គេចខ្លួនពីការចាប់ផ្សឹកមួយរយៈ កន្លងមក។
ព្រះតេជគុណលួន សុវ៉ាត បានរត់គេខ្លួនពីការចោទប្រកាន់របស់អាជ្ញាធរដែលព្រះតេជគុណចាត់ទុកថាបានប្រឌិតបទល្មើសដោយកាត់រូបភាព និងធ្វើត្រាប់តាមសំឡេងព្រះអង្គដើម្បីធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ក្នុងចេតនា ចង់ចាប់ព្រះអង្គផ្សឹក ។ ប៉ុន្តែមន្ត្រីក្រសួងធម្មការ និងសាសនាអះអាងថា ព្រះតេជគុណលួន សុវ៉ាត មានកំហុស ផ្នែគវិន័យសង្ឃមិនពាក់ព័ន្ធរឿងនយោបាយឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា គណៈសង្ឃខេត្តសៀមរាប បានប្រកាស់ឱ្យចាប់ផ្សឹកព្រះអង្គលួន សុវ៉ាតដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែងខេត្តសៀមរាប ចេញពីបព្វជិតក្រោមហេតុផល ថាព្រះអង្គបានប្រពឹ្រត្តខុស វិន័យសង្ឃដោយសេពមេថុនធម្ម ឬការរួមភេទ៕sp