តារាចម្រៀងលំដាប់ជួរមុខរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត បានធ្វើដំណើរកម្សាន្តលក្ខណៈផ្សងព្រេងទៅកាន់ ភ្នំខ្នងផ្សារ ដែលជាតំបន់ដែលមានសម្រស់ស្រស់ស្អាតនិងកំពុងពេញនិយម។ដំណើរកម្សាន្តនេះអាចនិយាយថា លោកគឺជាតារាល្បីទី ១ដែលបានធ្វើ ដំណើរទៅកាន់តំបន់នោះ ។ នេះបើតាមរូបភាព ដែលបាន បង្ហោះក្នុងហ្វេសបុករបស់ចៅអធិការ វត្តនទីទក្សិណ ហៅអង្គព្នាត ដោយឡែកហ្វេកបុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ពុំឃើញមានការបង្ហោះចែកចាយពីដំណើ រកម្សាន្តរបស់លោកទេ។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅ ដោយសត្វព្រៃកម្រជាច្រើនប្រភេទ។តែយ៉ាងណា ទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរណ៍បានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោងឯណោះ៕sp