អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនត្អួញត្អែរថាសំរាមអ្នកណាក៏ស្អប់សំរាមដែរ សំរាមអណ្តែតមកយ៉ាងនេះ ក្រុមការងារខិតខំស្រង់កើបកាយដឹកចេញ បើខកខានគេស្តីបន្ទោសហើយ តែដោយឡែកគេតែងបំភ្លេច អ្នកដែលបោះសំរាមហើយទៅបាត់។

លោកថាអ្នកបោះរួចខ្លួនរហូត តែបើអ្នកកើបខកខានមួយពេល គឺត្រូវហើយ។លោកមិនទាមទាររកយុត្តិធម៌នោះទេ តែសុំអោយអាណិតអ្នកកើបសំរាមផង ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រោយភ្លៀងមួយមេ គេសង្កេតឃើញថា មានសំរាមជាច្រើន បានហូរមកទើលើសំណាញ់ដែលក្រុមការងាររដ្ឋបាលក្រុងបានដាក់ដើម្បីទប់ស្ទាក់កុំអោយហូរ ចូលក្នុងសមុទ្រ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ