ជម្រើសជាតិកម្ពុជាពីររូប ដណ្តើមបានចំណាត់ថ្នាក់លេខ៤-៥ ក្នុងការប្រកួត កីឡាម៉ូតូទឹកជើង ឯកពិភពលោក នៅប្រទេសថៃ
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ កីឡាករ សាលី អ៊ូមើត និងកីឡាករ ម៉ីន ម៉ូស្ដាន ដែលត្រូ វជាប្អូនជីដូនមួយបានបំបែក កំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមកីឡាករអាស៊ីដំបូង ដែលដណ្ដើម បាន ចំណាត់ថ្នាក់ លេខ៤ និងលេខ៥ (Top-5) នៃព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯក ពិភព លោក (Jet Ski World Cup 2021) លើវិញ្ញាសាស្គីឈរ (Ski GP) ដែលបានបញ្ចប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅប្រទេសថៃ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានបញ្ជាក់ថា ខ្លួន និងប្អូនជីដូនមួយបានប្រកួតវិញ្ញាសាស្គីឈរ ដែលប្រើកម្លាំងម៉ាស៊ីនដោយសេរីដូចគ្នា មានន័យជា វិញ្ញាសាធំជាងគេក្នុងប្រភេទកីឡាម៉ូតូទឹក ហើយពុំសូវមាន កីឡាករអាស៊ីចូលរួមនោះទេ។ បន្ទាប់ពី បានប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមេសានេះ សាលី អ៊ូមើត បានសម្រេច លទ្ធផល ដ៏ល្អគាប់ប្រសើរផងដែរ ទោះបីពុំទទួល បានជើងឯក តែពួកគេបានបង្កើតកំណត់ត្រាថ្មី ក្នុងនាមកី ឡាករអាស៊ីដំបូង ដែលឈ្នះ ពាន Top-5។
សម្រាប់ការប្រកួតវិញ្ញាសា Ski GP នេះ គឺមានកីឡាករជើងខ្លាំងជាង ៣០នាក់ មកជុំវិញពិភពលោកចូ លរួម ប្រកួត ខណៈលទ្ធផលកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លើកីឡាករកម្ពុជា រួមមានកីឡាក រមកពីប្រទេសប៊ែលហ្ស៊ិក ដែលបានគ្រងជើងឯក ខណៈចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅកីឡា ករបារាំងដូចគ្នា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់កីឡាករ សាលី អ៊ូមើត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Cup 2021) នៅប្រទេស ថៃ បានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែមេសា នៅតំបន់ឆ្នេរ នៃទីក្រុងប៉ាតាយ៉ា ដោយមានប្រទេសជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករ ជម្រើសជាតិកម្ពុជា៥នាក់។ សម្រាប់លទ្ធផលក្រៅពីកីឡាករ សាលី អ៊ូមើត និង ម៉ីន ម៉ូស្ដាន ដែលទទួលបានពាន Top-5 កីឡាករ ម៉ីន អូស្មាន ក៏ដណ្ដើមបានចំណាត់ថ្នាក់ លេខ៥ លើវិញ្ញាសា Novice ski 1500 Stock ផងដែរ៕SP