កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានក្រសួងកិច្ចការនារីកូរ៉េ ផ្ដល់ប័ណ្ណកិត្តិយសថ្នាក់ជាតិដ៏ពិសេស
4 ឆ្នាំ មុន
កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានក្រសួងកិច្ចការនារី នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ប័ណ្ណកិត្តិយសថ្នាក់ជាតិដ៏ពិសេស ដើម្បីជាការលើកទឹកចិត្តដល់លោកស្រី បន្ទាប់ពីស្រ្ដីខ្មែររូបនេះ បានរួមចំណែកកសាងភាពល្បីល្បាយរបស់កីឡាស្នូកឃ័រលើឆាកអន្ដរជាតិ និងរួមចំណែកជួយការងារសប្បុរសធម៌ជាច្រើននៅកូរ៉េ ។
កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលលោកស្រីទទួលបានប័ណ្ណសរសើរដ៏កម្រពីសាធារណរដ្ឋកូរ៉េ ក្នុងនាមជាស្ដ្រីខ្មែរដំបូង ដែលរស់នៅទីនោះ ក្រោយមន្ដ្រីជាន់ខ្ពស់កូរ៉េ ពិនិត្យឃើញលក្ខណៈសម្បត្តិពិសេស និងគ្រប់គ្រាន់ ដើម្បីទទួលបានបណ្ណកិត្តិយសថ្នាក់ជាតិនេះ ហើយក៏ជាគំរូសម្រាប់មនុស្សទូទៅផងដែរ ៕SP