ឯកឧត្តម ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា បានដឹកនាំប្រតិភូចុះពិនិត្យ អាងហែលទឹកនៃពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលត្រូវបាន ស្ថាបនាឡើងវិញឱ្យត្រូវតាមស្តង់ ដារអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាអាងហែលទឹកនេះ ត្រូវ បានជួសជុលឡើងវិញរយៈពេល ១៨ខែ ដោយចំណាយថវិកា ជិត៣លានដុល្លាអាម៉េរិក ក្រោមជំនួយរបស់ក្រុមហ៊ុន Shanghai Construction ដែលជាក្រុម ហ៊ុនសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ 

ឯកឧត្ដមបានលើកឡើងថា អាងហែលទឹកនេះត្រូវជួសជុ​លនឹងពង្រីកប​ន្ថែមឱ្យត្រូ​វបានតាមស្តង់ដារអន្តរជាតិ ដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង២៥ម៉ែ​ត្រ និងមាន១០ខ្សែបន្ទាត់ ក្រៅពីនេះមានដូចជាអាង​លោតទឹកក៏ត្រូវបានពង្រីកដល់២៥ម៉ែត្រ ខណៈម៉ាស៊ីនបូបទឹក ម៉ា​ស៊ីនចម្រោះទឹកត្រូវបានផ្លាស់ប្តូរថ្មី និងកៅអីអង្គុយទស្សនាជាង ១,៦០០កៅអីក៏ត្រូវបានផ្លាស់ថ្មីទាំងអស់។

ក្រៅពីនេះក៏មានបន្ទប់ដាក់ឧបករណ៍ហ្វឹកហាត់ ដោយប្រភេទកីឡា ហែលទឹកនេះ គឺមិនមែនហ្វឹកហាត់តែនៅក្នុងទឹកនោះទេ ពោល គឺហ្វឹកហាត់ទាំងលើគោក និងក្នុងទឹក ដោយមានរយៈពេលប្រហាក់ ប្រហែលគ្នា បើហាត់លើគោក២ម៉ោង រីឯការហ្វឹកហាត់ក្នុងទឹកប្រហែល ២ម៉ោងដែរ។

ឯកឧត្ដមបានបន្ដថា ពេលនេះកម្ពុជាមានអាងហែលទឹក ពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលត្រូវបានស្ថាបនាយ៉ាងប្រណីត រួចរាល់ហើយៗ សហព័ន្ធកំពុងសាងសង់អាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង, សាងសង់រួចអាងហែលទឹកនៅកោះធំខ្នាតតូច ឬពាក់កណ្តាល ស្តង់ដារ អន្តរជាតិ, អាងហែលទឹកនៅខេត្តកំពង់ចាម, អាងនៅពហុកីឡដ្ឋាន ជាតិមរតកតេជោនៅពេលខាងមុខឯកឧត្តមរំពឹងថាយើងនឹងបន្តការសាងសង់នៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីទាក់ទាញយុវជនឱ្យចូលរួមក្នុង វិស័យកីឡាហែលទឹកកាន់តែសម្បូរបែប៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ