ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះ បានចេញបទបញ្ជាឱ្យក្រុមមន្ត្រីអនុវត្តច្បាប់ទំាងឡាយត្រូវតែពង្រឹងនូវការគ្រប់គ្រងអាវុធជាតិផ្ទុះ ហើយនឹងការបង្រ្កាបទៅលើការប្រើប្រាស់គ្រឿងញៀន។នេះបើតាមការចេញផ្សាយដោយាសារព័ត៌មានBangkok Post នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

ការដាក់ចេញនូវបទបញ្ជានេះបានកើតមានឡើងបន្ទាប់ពីមានករណីឃាតកម្មដ៏រង្គាលទៅលើកុមារតូចៗបង្កឱ្យស្លាប់មនុស្សទំាងអស់ចំនួន៣៦នាក់នៅឯមជ្ឈមណ្ឌលតំហែទំាកុមារ ក្នុងនោះមានកុមារ២៤ នាក់ នោះរួចមក។

ករណីឃាតកម្មដ៏លេចធ្លោមួយនេះបង្កឱ្យមានការជជែកដេញដោលទំាងកំរិតមហាជន និងក្រុមបញ្ញវន្ត យ៉ាងផុលផុសនៅពាសពេញផ្ទៃប្រទេសថៃ រហូតដល់ព្រះមហាក្សត្រទ្រង់មានព្រះវិយោគយាងចូល រួមក្នុងពិធីកាន់ នូវព្រះទុក្ខជាមួយនឹងប្រជានុរាស្រ្តរបស់ទ្រង់ផងដែរ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅភូមិភាគឦសានប្រទេស ជាទីតំាងកើតហេតុនៃការប្រហារដ៏រង្គាលលើកុមារផងដែរ។

ឃាតកជាអតីតមន្រ្តីនគរបាលដែលគេបានបណ្តេញចេញពីអង្គភាព ដោយសារតែរកឃើញប្រើ ប្រាស់ ថ្នំាញៀនប្រភេទមេតាមហ្វីតាមីន។ ក្រោយពីការកាប់សម្លាប់កុមាររួចរូបគេក៏សម្លាប់ភរិយា និងកូនរបស់ ខ្លួនបន្តទៀត នៅមុនពេលធ្វើអត្តឃាដខ្លួនឯងនោះ។ស្ថិតនៅក្នុងបរិការណ៍ ដ៏ក្តៅនៅក្នុងសង្គមនាពេ ល នេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធបានធ្វើការណែនំាដល់ក្រុមមន្ត្រីអាជ្ញាធរត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងធ្វើតេស្តរកអ្នកញៀនថ្នំា ទំាងកំរិតមន្ត្រី និងសហគមន៍ខ្លួនឯង។

ដោយយោងតាមអ្នកនំាពាក្យរដ្ឋាភិបាលថៃ លោកអនុឆា បូរាផាឆៃសិរី បាននិយាយនៅក្នុងសេចក្តី ថ្លែង ការណ៍ថា លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យមានការចុះបញ្ជីការអ្នកប្រើប្រាស់អាវុធ ដែលមានន័យថា អ្នកប្រើប្រាស់អាវុធត្រូវមានអាជ្ញាបណ្ណ ដើម្បីបញ្ជៀសពីការគំរាមកំហែងដល់សនិ្តសុខសង្គម និងបង្ក្រាប រាល់ការលក់អាវុធខុសច្បាប់ រត់ពន្ធអាវុធ ហើយនឹងការប្រើប្រាស់អាវុធខុសច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ