ខេត្តព្រះសីហនុ៖ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ 

គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១៩២៣នាក់ ស្រី៩១៦នាក់ និងបានស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះមានស្រី២៨នាក់។


ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។ វិធានការនេះមានប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លង រដ្ឋបាលខេត្តនឹងជម្រុញការអនុវត្តឱ្បបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ