ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលពលរដ្ឋមានសីលធម៌ល្អ ជីវភាពប្រជាជនធូរធារ មានភាពជឿនលឿន បច្ចេកវិទ្យាខ្ពស់ និងជាប្រទេសដែលមានប្រជាជនរស់បានយូរជាងគេ ។ហើយអ្វីដែលគេសម្លឹងឃើញមួយទៀតទៅកាន់ជប៉ុននោះ គឺមេដឹកនាំរបស់ប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ ប្រជាពលរដ្ឋគោរពស្រឡាញ់ ធ្វើឱ្យប្រទេសជាតិរីកចម្រើននិងមានសុខសន្តិភាព ។


ការដែរដឹកនាំល្អបែបនេះហើយធ្វើឱ្យប្រជាជនមិនចង់បាត់បង់មេដឹកនាំល្អទាំងនេះឡើយ តួរយ៉ាងដូចជាលោក ហ្សីន ហ្សូអាបេ អតីតនាយក រដ្ឋមន្រ្តីជប៉ុនជាដើម។លោកត្រូវបានប្រជាជនជប៉ុនទាំងអស់គោរពស្រឡាញ់ជាខ្លាំង ហើយក៏ពុំចង់ឱ្យលោកលាលែងចេញពីដំណែងឡើយ ។


លោកហ្សីន ហ្សូអាបេបានក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន ហើយលោកបានលាលែងចេញពីដំណែងមុនអាណត្តិរបស់លោក ដោយសារតែបញ្ហាសុខភាពគឺជំងឺដំបៅពោះវៀន ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក អាបេ បានប្រកាសលាលែងពីតំណែង ពីតួនាទីនាយករដ្ឋមន្ត្រី បន្ទាប់ពីសុខភាពលោកចាប់ចុះខ្សោយនៅពាក់កណ្ដាលខែកក្កដា ដែលធ្វើអោយលោកមានការលំបាកជាខ្លាំងក្នុងការធ្វើសចក្ដីសម្រេចអំពីកិច្ចការនយោបាយ សំខាន់ៗរបស់ប្រទេស។


ក្នុងថ្ងៃលាលែងចេញពីដំណែង លោកបាននិយាយថា«ខ្ញុំបានសម្រេចចិត្តហើយថា នឹងលាលែងពីតំណែង ជានាយករដ្ឋមន្ត្រី ព្រោះតែ ខ្ញុំមិនអាចបន្តគ្រប់គ្រងតួនាទីនេះបានទៀតទេ។ ប្រសិនបើខ្ញុំ មិនមានទំនុកចិត្តគឺខ្ញុំមិនអាចបំពេញការងាររបស់ខ្ញុំបានទេហើយនាំអោយ បាត់ការទុកចិត្តពីប្រជាជន »។

លោកអាបេ ឆ្នាំនេះមានអាយុ៦៦ឆ្នាំ លោកបានពុះពារនឹងជំងឺរបស់លោក ជាច្រើនឆ្នាំមកហើយ។ លោក ហ្សិន ហ្សូអាបេ បានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍ ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។


នេះគឺជាលើកទី២ ហើយក្នុងឆាកជីវិតរបស់លោក អាបេ ដែលលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាព។កាលពីឆ្នាំ២០០៧ លោកអាបេក៏បានប្រកាសលាលែងពីតំណែងនេះផងដែរ ដោយសារជំងឺរលាកពោះវៀនធំ ក្រោយពីលោកបានកាន់អំណាចបានមួយឆ្នាំ។លោក អាបេ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២រហូតមដល់លោកលាលែងពីតំណែងនៅថ្ងៃនេះ។


បើទោះបីជាលោកបានបញ្ចប់ដំណែងជានាយករដ្ឋមន្ត្រី័ក៏ដោយតែក្នុងទឹកចិត្តរបស់ប្រជាជនជប៉ុននៅតែចងចាំអំពីការខិតខំប្រឹងប្រែងតស៊ូដើម្បីឱ្យប្រទេសជាតិរីកចម្រើន ទាំងដែលសុខភាពរបស់លោកតែងតែបង្ករជាបញ្ហាជាបន្តបន្ទាប់ ស្ទើរតែអាចឱ្យលោកបាត់បង់ជីវិតក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ