ម៉ារ៉ុក៖ ក្មេងប្រុសជនជាតិម៉ារ៉ុកម្នាក់ ដែលបានប្រើដបទឹកប្លាស្ទិចទទេចងផ្តុំគ្នាធ្វើជាឧបករណ៍ហែលទឹក ឆ្លងទៅដល់តំបន់ Ceuta នៃប្រទេសអេស្ប៉ាញ ដែលស្ថិតនៅទ្វីបអាហ្រ្វិកខាងជើងនៅសប្តាហ៍នេះ បា ននិយាយទាំងទឹកភ្នែកថា ខ្លួនសុខចិត្តស្លាប់ជាជាងត្រលប់ទៅប្រទេសម៉ារ៉ុកវិញ នេះបើយោងតាមការ ឲ្យដឹងពីទាហានអេស្ប៉ាញ ដែលបានបកប្រែពាក្យដែលកុមារនេះបាននិយាយ នៅមុនពេលត្រូវបា នគេបញ្ជូនត្រឡប់ទៅវិញ។

រូបភាពដែលថតបានកាលពីថ្ងៃពុធបង្ហាញពីការយំរបស់ក្មេងនេះនៅពេលដែលគាត់កំពុងតម្រង់ឆ្ពោះទៅច្រាំងក្មេងនេះបានរុំដបសូដាព័ទ្ធជុំវិញជាប់នឹងចង្កេះរបស់គាត់ដើម្បីអាចបណ្តែតខ្លួនបាន។


ក្មេងប្រុសនេះគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ពីប្រទេសម៉ារ៉ុកចូលទីក្រុងសេរ៉ាតានៃប្រទេសអេស្ប៉ាញ បន្ទាប់ពីជនជាតិអាហ្រ្វិកបានដកឆ្មាំការពារព្រំដែនដោយចេតនាហើយបានអនុញ្ញាតឱ្យការរត់ជាន់គ្នានេះបង្កើតជាចំណុចនយោបាយ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន ៨០០០ នាក់បានទៅដល់ទីក្រុង Ceuta របស់ប្រទេ សអេស្ប៉ាញដែលពួកគេភាគច្រើនមកពីប្រទេសម៉ារ៉ុក (Morocco)។ ពួកគេបាននិយាយថា ជនចំណាកស្រុកដែលរួមទាំងអនីតិជនប្រហែល ១.៥០០ នាក់នេះ បានហែលតាមផ្ទៃទឹកសមុទ្រជុំ វិញរបង ព្រំដែនប្រទេស។

ប្រទេសអេស្បាញនិយាយថា ខ្លួនធ្លាប់បានបញ្ជូនជនចំណាកស្រុកត្រឡ ប់ទៅប្រទេស ម៉ារ៉ុកវិញប្រហែ លជា ២៧០០ នាក់រួចម្តងហើយប៉ុន្តែការបញ្ជូនលើកមុននោះមិនមែនជាអនីតិជនទេ។

កងទ័ពអេស្ប៉ាញត្រូវបានគេដាក់ពង្រាយនៅឆ្នេរខ្សាច់ដើម្បីជួយដល់ប៉ូលិសតាមព្រំដែននៅចំណុចច្រកចូលដ៏សំខាន់របស់ទីក្រុង Ceuta ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Fernando Grande-Marlaska បាននិយាយថា កងទ័ព ២០០ នាក់និងប៉ូលិសចំនួន ២០០ នាក់នឹងទៅជួយដល់កងកម្លាំងកា រពារព្រំដែន ដែលមានកម្លាំង ១.១០០ នាក់។ គួរបញ្ជាក់ថា នៅតំបន់នោះមានប្រជាជនប្រមាណ ៨ ម៉ឺននាក់កំពុងរស់នៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ