ម៉ានីល៖នៅថ្ងៃអាទិត្យទី ១៥ ខែសីហាឆ្នាំ ២០២១ នេះ មន្ត្រីសុខាភិបាលហ្វីលីពីនបានឱ្យដឹងថានៅក្នុងប្រទេសខ្លួនមានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មី Lambda ដំបូងបំផុត ជាមួយនឹងចំនួនអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី Delta រហូតដល់ទៅ ១៨២នាក់នោះ នេះបើតាមសារព័ត៌មានRappler។

ខាងមន្ត្រីសុខាភិបាលហ្វីលីពីនបានឱ្យដឹងទៀតថា ករណីវីរុសកូវីដបំប្លែងថ្មី Lambda នេះបានកើតទៅលើស្ត្រីអាយុ ៣៥ឆ្នាំមួយរូប ហើយមកទល់ពេលនេះខាងស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេតយ៉ាងម៉ត់ចត់ថាករណី នេះជាករណីឆ្លងក្នុងស្រុក ឬ ករណីឆ្លងមកពីខាងក្រៅ។

សម្រាប់ករណីខាងលើនេះ ត្រូវបានគេរាយការណ៍ថា អ្នកជម្ងឺមិនមានលក្ខណៈឈឺធ្ងន់ ឬបញ្ចេញរោគសញ្ញាណាមួយគួរឱ្យកត់សម្កាល់ឡើយ ដោយនៅពេលនេះគ្រាន់តែស្ថិតក្នុងសភាពចត្តាឡីស័កតែប៉ុណ្ណោះ ដោយការតាមដានមើល និង ព្យាបាលក៏នៅតែធ្វើឡើងបន្តទៀតដែរ។វីរុសបំប្លែងថ្មី Lambda ឬភាសាបច្ចេកទេសគេហៅថា C.37 ត្រូវបាន WHO ចាត់ចូលបញ្ជីរវីរុសដែលត្រូវឃ្លាំមើល តាំងតែពីថ្ងៃទី១៤ ខែមិថុនាម្លេះ ដោយវីរុសនេះផ្ដើមលេចឡើងពីប្រទេសប៉េរូ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ