អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហា រសំបូរជាតិពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិត ជាតិ អាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះ ពាល់ ខ្លាំងទៅលើ សន្លាក់ តម្រងនោម។

អាហារដែលសំបូរដោយសារធាតុពុយរីន មានដូចជា៖ ប្រភេទសាច់ គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ...) គ្រឿងសមុទ្រ ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹងប្រភេទបន្លែផ្លែឈើៈផ្សិត, ស្ពៃក្ដោប,ខាត់ណា, ផ្កាខាត់ណា,ទំពាំងបារាំង និងសណ្ដែកខៀវ...។សម្រាប់អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈនំបុ័ង,ផ្លែឈើ, ទឹកដោះគោ,ស៊ុត,តែ កាហ្វេ ជាដើម។ល។

ចំពោះរោគសញ្ញា នៃជំងឺនេះរួមមាន ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ...) ជាពិសេសម្រាមមេជើង។ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់ក្ដៅខ្លួន ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត ដោយត្រូវជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ ត្រូវជៀសវាងការពិសាគ្រឿងស្រវឹងហើយត្រូវពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ