អាឡឺម៉ង់៖  យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់និង ១៦ នាក់ទៀតរងរបួសក្នុងហេតុការ ណ៍ផ្ទុះនៅសួនឧស្សាហកម្មគីមីមួយនៅភាគខាងលិចប្រទេសអាឡឺម៉ង់ នៅថ្ងៃទី ២៧ ខែកក្កដា ។ ប៉ូលីសបានព័ទ្ធជុំវិញផ្លូវ ហើយបានស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ បិទទ្វា រនិងបង្អួច។នេះបានតាមការចុះផ្សាយរបស់ សារពត៌មានចិនសិន ហួរ នៅថ្ងៃទី២៨ ខែកក្កដា។

ការផ្ទុះនេះបានកើតឡើងនៅឯសួនឧស្សាហកម្មគីមីមួយនៅលើ Rhine ដោយប្រតិបត្តិករសួនឧ ស្សា ហកម្មបានបញ្ជាក់ថា ទីតាំងឡដុតសំរាមនៅសួននេះកាលពីម៉ោង ៩ និង ៤០ នាទីម៉ោង ក្នុងស្រុកបា នផ្ទុះឡើងបង្កឱ្យមានអគ្គិភ័យ។ ហើយអ្នកពន្លត់អគ្គិភ័យនិ ងអ្នកឃ្លាំមើលគុណភាពខ្យល់បានទៅដល់ កន្លែងកើតហេតុ។


ប៉ូលីសLeverkusen បាននិយាយថា វត្តមានប៉ូលីសដ៏ធំមួយត្រូវបានដាក់ពង្រាយ ដើម្បីដោះស្រាយ ឧប្បត្តិហេតុនេះ។ ប៉ូលីសបានបិទផ្លូវនៅក្បែរនោះ ហើយបានស្នើសុំឱ្យប្រជាជនជៀសវាងផ្លូវថ្នល់តា មដែលអាចធ្វើទៅបានដើម្បីអនុញ្ញាតឱ្យរថយន្តសង្គ្រោះបន្ទាន់ឆ្លងកាត់។

ការផ្ទុះនេះបានកើតឡើងនៅឯធុងផ្ទុកសារធាតុរំលាយដែលបណ្តាលឱ្យមនុស្ស ៤ នាក់រងរបួសធ្ងន់ ១២ នាក់រងរបួសធ្ងន់ស្រាលនិង ៥ នាក់ទៀតកំពុងបាត់ខ្លួន។ ប្រតិបត្តិករសួននេះបានបញ្ជាក់ជាបន្តបន្ទាប់ថា មនុស្សដែលបាត់ខ្លួនត្រូ វបានគេអះអាងថាបានស្លាប់។

ប៉ូលីសទីក្រុងនេះ បាននិយាយថាអ្នកពន្លត់អគ្គិភ័យ ឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះជាច្រើនកំពុ ងធ្វើដំណើរ ដើម្បីគាំទ្រឧប្បត្តិហេតុនេះហើយអ្នករស់នៅទីក្រុង Cologne បានព្យាយាមមិនធ្វើដំ ណើរទៅ Leverkusen ។


ប៉ូលីសLeverkusenបាននិយាយថា គេមិនអាចវាយតម្លៃទំហំនៃការខូចខាតដែលបណ្តា លមកពីការ ផ្ទុះនេះទេ។ ទីភ្នាក់ងារការពារជនស៊ីវិលសហព័ន្ធអាឡឺម៉ង់បានព្រមានពីផលប៉ះពាល់ "គ្រោះថ្នាក់បំផុត" នៃការផ្ទុះនេះ ដោយស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ បិទទ្វារនិងបង្អួចហើយបើកម៉ាស៊ីនត្រជាក់ ។ ហើយ ទីភ្នាក់ងារមិនបានបញ្ជាក់ពីលក្ខណៈនៃសារធាតុគីមី ដែលត្រូវបានបញ្ចេញដោយការផ្ទុះនោះទេ។

គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាង ៣០ បានបង្កើតរោងចក្រនៅសួនឧស្សាហកម្មនេះ ដែលរួមមា នទាំងក្រុមហ៊ុនឱសថ ក្រុមហ៊ុនយក្សBayer របស់អាឡឺម៉ង់ និងក្រុមហ៊ុនផលិតគីមី Lancers ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ