ភ្នំពេញ៖យោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសរសេរថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាង១លានដូស ដល់ប្រជាជនកម្ពុជា។ 

ដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា ខ្លួនកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំង នោះមក ក្នុងពេលឆាប់ៗខាងមុខ នេះ។

សូមបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅអាមេរិកក៏ធ្លាប់បានជូនពីការផ្តល់ជំនួយវ៉ាក់សាំងជាង១លានដូសជូនកម្ពុជាផងដែរ មិនទាន់លឺដំណឹងវ៉ាក់សាំងទាំងនោះមកដល់នៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ