បរទេស៖ ទប់លែងជាប់ហើយ ប្រទេសឥណ្ឌូនេស៊ីពេលនេះ ត្រូវបានគេចាត់ទុកថាជាឥណ្ឌាទី២ ក្រោយជំងឺកូវីដ១៩បំលែងខ្លួនថ្មីធ្វើការវៃលុកយ៉ាងរហ័ស កន្លែងកប់សាកសពក៏ចង្អៀត ហើយសូម្បីតែក្រុមគ្រូពេទ្យក៏ត្រូវឆ្លងនិងស្លាប់ដោយសារតែជំងឺកូវីដ១៩ តគ្នាជាបន្តបន្ទាប់

ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងលង់ខ្លួនដកមិនរួច ពីការវៃលុយនៃជំងឺកូវីដ១៩បំលែងខ្លួនថ្មីដេតា ដែលធ្វើឱ្យអត្រាឆ្លង ស្លាប់ កើនឡើងមិននឹកស្មានដល់ ។ ចំនួនឆ្លងយ៉ាងឆាប់រហ័សនិងការស្លាប់ជាបន្តបន្ទាប់ ត្រូវបានគេប្រៀបប្រដូចប្រទេសឥណ្ឌូនេស៊ីទៅជាឥណ្ឌាទី២ ព្រោះថាជាប្រទេសដែលមានប្រជាជនច្រើនដូចគ្នា និងការវៃលុករបស់ជំងឺកូវីដ១៩មានកម្រិតប្រហាក់ប្រហែលគ្នា ។ 

បើទោះបីជាឥណ្ឌូនេស៊ី ទទួលរងគ្រោះក្រោយឥណ្ឌាក៏ពិតមែន តែគេមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែប្រទេសនេះមានចំនួនអ្នកស្លាប់កើនខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ទីលានកប់សពកំពុងតែមមាញឹកខ្លាំង ខណៈក្រុមអ្នកកបសាកសពមានពេលសម្រាកតិចតួចបំផុត ។ក្រៅពីនោះ បញ្ហាកង្វះមន្ទីពេទ្យ កង្វះអុកស៊ីសែន កង្វះក្រុមគ្រូពេទ្យ កំពុងក្លាយជាក្តីបារម្ភសម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ។ វេជ្ជបណ្ឌិតស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌូនេស៊ីកើនឡើងយ៉ាងខ្លាំងនៅពាក់កណ្តាលខែកក្កដាដំបូងនេះ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៧ ខែកក្កដាមានវេជ្ជបណ្ឌិតចំនួន ១១៤ នាក់បានស្លាប់ ដែលនេះជាតួលេខខ្ពស់បំផុត .


ការស្លាប់របស់គ្រូពេទ្យបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោកទោះបីជាមានអត្រាចាក់វ៉ាក់សាំង ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខា ភិបាលក៏ដោយ។ ប្រការនេះបានជម្រុញ ឲ្យ រដ្ឋាភិបាលប្រើវ៉ាក់សាំង Moderna ជាការចាក់ថ្នាំបង្ការរោគបន្ថែមទៅស៊ីណូវ៉ាក់សម្រាប់បុគ្គលិកសុខាភិបាល។ទិន្នន័យពីមធ្យមភាគ ៧ ថ្ងៃចុងក្រោយពីអ្នកតាមដានរ៉យទ័របានបង្ហាញថាដោយសារការរីករាលដាលនៃវីរុសថ្មី Delta ដែលជាវីរុសកាចសាហាវបាននឹងកំពុងវៃលុកយ៉ាងខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី។

និន្នន័យចុងក្រោយបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងថ្មីចំនួន ៤៤.៧២១ និងចំនួន ១០៩៣ នាក់បានស្លាប់ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ