ប្រទេសមីយ៉ាន់ម៉ា៖មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវទម្លាក់ចេញពីតំណែងលោកស្រីអ៊ុង សានស៊ូជី ត្រូវបាន នាំខ្លួនទៅកាន់តុលាការសារជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីសវនាការកាត់ក្ដីលោកស្រីបានពន្យារពេលពីរខែ ដោយសារតែមីយ៉ាន់ម៉ាផ្ទុះការឆ្លង រាតត្បាតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។

តាមពិតទៅសវនាការជាថ្មីនេះ ធ្វើឡើងតាំងពីថ្ងៃចន្ទ័មកម្ល៉េះប៉ុន្តែដោយលោកស្រីមានអាការៈពុលឡានដូច្នេះទើបត្រូវលើកពេល ។ សវនការនេះដែរ បទល្មើសរបស់លោកស្រីនឹងត្រូវដាក់បន្ថែម ខណៈលោកស្រីនឹងត្រូវជាប់ឃុំអូសបន្លាយទៅមុខទៀត។

លោកស្រីអ៊ុង សានស៊ូជីជាប់ចោទពីបទញុះញង់បង្ករឱ្យមានចលាចល ការបំពានវិធានការទប់ស្កាត់កូវីដ១៩ ការទទួលយកមាសខុសច្បាប់ ការបំពានលើច្បាប់របស់ជាតិជាដើម។សូមបញ្ជាក់ថា រដ្ឋប្រហាបានទម្លាក់លោកស្រីចេញពីដំណែងនៅដើមខែ កុម្ភៈ ឆ្នាំ២០២១ដោយក្រុមយោធាបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ចំនួន១ពាន់នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ