ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោក បានសម្រេចធ្វើការបិទ វត្តនាគវ័ន ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោគ ជាបន្ទាន់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺចំថ្ងៃកាន់បិណ្ឌទី១តែម្តង ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៣នាក់។

បើតាមអាជ្ញាធរ បានបន្ថែមឱ្យដឹងថា អ្នកវិជ្ជមានទាំង០៣នាក់នោះ គឺជាលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់។ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែនបានចុះសំណាកភ្លាមៗនៅព្រឹកមិញនេះ និងបានបិទវត្តនាគវ័នជាបណ្ដោះអាសន្នសិន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ