អំឡុងពេលរដូវពងកូនក្នុងឆ្នាំ២០២០ សត្វចង្កៀលខ្យងរាប់ពាន់ក្បាលបានមករកចំណីនៅ តំបន់ការពា រទេសភាពបឹងព្រែកល្ពៅ  និងមានសំបុកពងកូនចំនួន២,១៨៦ នៅលើដើមរាំងចំនួន ២៧០ដើម ហើយការធ្វើសំបុកនេះទៀតសោត គឺជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលជាង១៥ឆ្នាំចុ ងក្រោ យនេះ។នេះបើយោងតាមការបញ្ជាក់តាមរយៈហ្វេស ប៊ុកផ្លូវការរបស់អង្គការជីវសត្វស្លាបអន្តរជាតិ Bird Life Cambodia  Programme កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។


អង្គការ Bird Life កម្ពុជា ក៏បានបញ្ជាក់បន្ថែមថា ក្នុងចំណោមសំបុកពងកូនទាំង២,១៨៦នោះ សំបុក ប្រមាណ៨៥ភាគរយបានញាស់ដោយជោគជ័យ និងចំនួន១៥ភាគរយទៀ តបានខូចខាត។កា រខូចខា តនេះគឺកើតឡើងដោយសារតែទឹកជំនន់លិចសំបុកដែលនៅលើដើមឈើទាបៗ ខ្យល់កន្រ្តាក់ និងមានជនខិលខូចលួចប្រមូលពងសត្វ។

ជាមួយគ្នានេះដែរ អង្គការខាងលើក៏បានឱ្យដឹងបន្ថែមថា ចំពោះសំបុកដែលបានញាស់ដោយជោ គជ័យ ជាមធ្យមមានកូនចង្កៀលខ្យងប្រហែល៥,៥៨០ក្បាល ហើយប្រហែល១ ០ភាគរ យបា នស្លាប់ដោ យសារតែជំងឺនិងកត្តាផ្សេងៗ និងប្រមាណ៤០ភាគរយទៀត បានបង្ខំចិត្តហើរចេញពីសំបុកនិងទ្រនំ ព្រោះ តែកត្តារាំងស្ងួត ខ្វះប្រភពទឹក និងចំណី ហើយកូនចង្កៀលខ្យងប្រមាណ ៥០% ដែលមានចំនួន ២,៧៩០ក្បាល នៅបន្តស្នាក់នៅលើសំបុកនិងទ្រនំ ។


បើតាមអង្គការBird Life កម្ពុជា បានបញ្ជាក់ដែរថា គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹ ងព្រែ កល្ពៅ មានការចូលរួមសហការអនុវត្តពីក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថា នខេត្តតាកែ វជាសេ នាធិការ អង្គការជីវសត្វស្លាបអន្តរជាតិ(BirdLife) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) និង អង្គការ WWT ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ