កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានផ្តល់ការលើកលែងទោស ដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីPark Geun-hye ដែលកំពុងជាប់ពន្ធនាគារសម្រាប់រយៈពេល២២ឆ្នាំ ជុំវិញរឿងអាស្រូវពុករលួយ។នេះបើយោងតាមសារព័ត៌មានCNBCចុះផ្សាយនៅថ្ងៃទី២៤ខែធ្នូ ឆ្នាំ២ ០២១។

លោកស្រីPark ស្ថិតក្នុងចំណោមអ្នកទោស ដែលទទួលបានការលើកលែងទោសពិសេស ពីលោកMoonនៅក្នុងឱកាសឆ្នាំថ្មី ដោយផ្អែកទៅលើស្ថានភាពសុខភាពរបស់លោកស្រីចុះខ្សោយខ្លាំង។ លោកស្រី Parkដែលមានវ័យ៦៩ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣ដងហើយនៅឆ្នាំនេះ ដោយសារឈឺស្មារ៉ាំរ៉ៃនិងឈឺខ្នងផ្នែកខាងក្រោម។ការបញ្ចូលឈ្មោះអតីតប្រធានាធិបតីរូបនេះ ក្នុងបញ្ជីលើកលែងទោសពិសេស បានធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ ។ 

គួរជម្រាបជូនថា លោកស្រីPark Geun-hye ត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកា លពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការប្រើប្រាស់អំណាច គប់គិតគ្នាជាមួយមនុស្សជំនិត ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនធំៗក្នុងប្រទេស ឱ្យផ្តល់ប្រាក់រាប់លានដុល្លារចូលក្នុងមូលនិធិ ដែលគ្រប់គ្រងដោយមិត្តភក្តិជិតស្និទ្ធរបស់លោកស្រី។ លើសពីនេះទៀតលោកស្រីPark ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបែកធ្លាយឯកសារសម្ងាត់ប្រធានាធិបតី ទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់លោកស្រីផងដែរ។ ទោះជាយ៉ាងណា អតីតប្រធានាធិបតីរូបនេះ តែងតែបដិសេធចំពោះការប្រព្រឹត្តខុស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ