ខេត្តកណ្តាល៖ គិតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាលដែលឆ្លងកូវីដ១៩ កើនឡើង ២៩៨នាក់។ដោយករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ ៣នាក់ ហើយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ២៩៨នាក់ហើយ។

ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារ បានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ