ស្ថានភាពទឹកទន្លេហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្ន ក្នុងនោះតំបន់ចំនួន១០ត្រូវបានលិច ក្នុងស្រុកកោះញែក និងទន្លេស្រែពក
ខេត្តមណ្ឌលគីរី៖ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ ភូមិជីមៀត គិតត្រឹម ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកទន្លេស្រែពកកំពុងហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្នហើយ ភ្លៀងនៅបន្តធ្លាក់នៅឡើយ។
ស្ថានភាពទឹកលិចថ្មីមាន៖ ទី១ ទឹកលិចទីតាំងប៉ុស្តិ៍ស្រែសង្គម១កន្លែង ទី២ទឹកលិចស្ពានយោលឆ្លងទៅឃុំអបួនចំនួន១កន្លែង ទី៣ ទឹកលិចស្ពានយោលឆ្លងទៅឃុំស្រែហ៊ុយចំនួន១កន្លែងទី៤ ទឹកលិចផ្លូវចូលឃុំស្រែសង្គមចំនួន៣កន្លែងទី៥ ស្ថានភាពទឹកនៅបន្តឡើងដដែល ទី៦ ទឹកលិចផ្លូវនៅឃុំណងឃីលិកចំនួន៥កន្លែង។
ទី៧ ទឹកលិចស្ពានឆ្លងទៅភូមិកោះម្យើលលើ១កន្លែង ទី៨ទឹកលិចទំនប់ស្រែជ្រៃចំនួន១កន្លែងប្រជាពលរដ្ឋកំពុងកាប់បង្ហូកុំអោយទឹកហូលើខ្នងទំនប់ទី៩ ទឹកលិចផ្លូវនៅឃុំស្រែហ៊ុយចំនួន២កន្លែង
ទី១០ ទឹកលិចផ្លូវនៅឃុំរយ៉ចំនួន៣កន្លែងនិងផ្ទះចំនួន១ខ្នង។ស្ថានភាពទឹកលិចខាងលើមិនបណ្ដាលឲ្យមនុស្សស្លាប់ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកោះញែក៕SP