សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង រក្សាសណ្ដាប់ធ្នាប់ថ្ងៃបោះឆ្នោត ឃុំ-សង្កាត់ បានយ៉ាងល្អ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរក្សាសណ្ដាប់ធ្នាប់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានយ៉ាងល្អ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបែបនេះ ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំដំណើការបោះឆ្នោតបានល្អប្រសើរ។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចាត់ទុកការបោះឆ្នោតរបស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ៕EB