អង្គការសុខភាពពិភពលោក ៖ប្រហែល៨០ករណីនៃជំងឺអុតស្វា (Monkeypox) ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន ១២
បរទេស៖ជំងឺអុតស្វា (Monkeypox) បានឆ្លងដល់មនុស្សជាង៨០ ក្នុងប្រទេសយ៉ាងហោចណាស់ ១២នៅលើពិភពលោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។អង្គការសុខភាពពិភពលោកបាននិយាយថាករណីសង្ស័យចំនួន៥០ ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេត ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយ ហើយបានព្រមានថាករណីនឹងអាចមានជាច្រើនករណីទៀត ដែលទៀតដែលមិនត្រូវបានរាយការណ៍។
ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសអឺរ៉ុបចំនួនប្រាំបួន ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។ Monkeypox គឺជារឿងធម្មតាបំផុតនៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច។វាគឺជាការឆ្លងមេរោគដ៏កម្រ ដែលជាធម្មតាស្រាល ហើយមនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស។
សូមបញ្ជាក់ថា មកដល់ពេលនេះ មិនមានវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនស្វាយនេះនៅឡើយទេ។សម្រាប់ ការចម្លងជំងឺនេះអាចឆ្លងពីសត្វមកមនុស្សតាមរយៈឈាម សារធាតុរាវពីរាងកាយសត្វ ឬតាមសារធាតុរាវនៅនិងមុខរបួសរបស់សត្វដែលផ្ទុកមេរោគ និងឆ្លងពីមនុស្សទៅមនុស្សតាមរយៈការផ្ទាល់ជាមួយតំណក់ទឹកតូចៗនៃផ្លូវដង្ហើម ឬប៉ះពាល់ជាមួយរបួសរបស់មនុស្សដែលដែលផ្ទុក៕SP