ព្រះអង្គម្ចាស់ Abdul Mateen បុត្រាទី ១០ នៃមហាក្សត្រព្រុយណេបង្ហាញព្រះវត្តមាន ក្នុងពិធីលាងសាយភោជន៍ជាមួយ ប្រធានាធិបតីអាមេរិក និងឥស្សរជនជាន់ខ្ពស់អាស៊ាន នៅសេតវិមាន
អាមេរិក៖ តាមរយៈរូបភាពដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម គេបានឃើញវត្តមាន អង្គម្ចាស់ Abdul Mateen បុត្រាទី ១០ នៃមហាក្សត្រព្រុយណេ ក្នុងពិធីលាងសាយភោជន៍ជាមួយ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងឥស្សរជនជាន់ខ្ពស់អាស៊ានជាច្រើនរូបទៀត នៅសេតវិមាន(White House) ក្នុងទីក្រុងវ៉ាស៊ីនតោន ។
ការបង្ហាញវត្តមាននេះ ហាក់ជាតម្រុងយនៃ ឱកាសទទួលបានចំណេះដឹងលើកិច្ចការងារនយោបាយនានា និងជំនួបជាមួយថ្នាក់ដឹកនាំធំ ៗហើយក៏អាចតម្រុយនៃការឡើងស្នងរាជយពីព្រះបិតានាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Abdul Mateen បុត្រាទី ១០ នៃមហាក្សត្រព្រុយណេ Hassanal Bolkiah បច្ចុប្បន្នព្រះអង្គម្ចាស់ រស់នៅក្នុងវិមានដែលមានបន្ទប់សរុបចំនួន ១,៨៧៧ និងតុបតែងលម្អទៅដោយមាស ប្រាក់ និងពេជ្រ ។ ទោះជាយ៉ាងណាក៏ដោយគេសម្គាល់ឃើញថាព្រះអង្គម្ចាស់ Abdul Mateen ពុំដែលសម្ញែងទ្រព្យសម្បត្តិនៅលើបណ្ដាញសង្គមឡើយ ផ្ទុយទៅវិញគេដឹងថាទ្រង់ជាបុគ្គលស្រឡាញ់សត្វ និងធម្មជាតិ ព្រមទាំងកីឡាជាដើម៕SP