ថៃ៖ជនជាប់ចោទ៧នាក់នៃក្រុមជួញដូរគ្រឿងញៀនឆ្លងដែនត្រូវបានចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់៣៨២គីឡូក្រាម និងថ្នាំមេតំហ្វេតាមីនចំនួន៤៧៤,០០០គ្រាប់ រឹបអូសបាននៅក្នុងខេត្តភាគខាងត្បូង។នេះបើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានអំពីបណ្តាញគ្រឿងញៀនឆ្លងដែនដែលប្រើប្រទេសថៃជាផ្លូវឆ្លងកាត់។ គ្រឿងញៀនរត់ពន្ធបានឆ្លងកាត់ភាគខាងត្បូងទៅកាន់ប្រទេសម៉ាឡេស៊ី និងបន្ទាប់មកទៅកាន់ប្រទេសអូស្ត្រាលី។

ឧត្តមសេនីយ៍ឯក Kriangsak Srirak មេបញ្ជាការកងទ័ពភូមិភាគទី៤ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ថាសមត្ថកិច្ចដែលឃាត់ខ្លួនបានដកហូតថ្នាំញៀនល្បឿន៤៧៤.០០០គ្រាប់ មេតំហ្វេតាមីន៣៨២គីឡូក្រាម កាំភ្លើងខ្លី២ដើម រថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ