ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មកដល់ពេលនេះកាកបាទក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ ជាង១៦លានដុល្លារហើយ ។

នេះជាប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្រ្តី តាមរយៈសារជាសំឡេងជាង ៤នាទី នារសៀលថ្ងៃ១០ ឧសភា ចេញពីទីក្រុងសេអ៊ូល។

សម្តេច បន្ដថា ទោះបីជាឆ្នាំនេះ កម្ពុជាមិនបានរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបានជួបបញ្ហាកូវីដយ៉ាងណាក៏ដោយ ប៉ុន្តែសប្បុរសជនជាតិ និងអន្តរជាតិនៅតែមានចិត្តសប្បុរសក្នុងការចូលរួមវិភាគទានបរិច្ចាគដើម្បីជួយពលរដ្ឋដែលរងគ្រោះពីគ្រោះធម្មជាតិនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ