ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងក​ម្មវិធីប្រកាស​សមាស​ភាពក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ។

ក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីព្រឹក្សា និងជំនួយការ បានអា​ននូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងា​ររដ្ឋា​ភិបា​ឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ និងសមាសភាពក្រុមការងារ គោរពជូនគ​ណៈអធិបតី និងសាមីខ្លួនដើម្បីទទួលអនុវត្តនូវសេចក្តីសម្រេចតាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលក្នុ​ងនោះមានសមាសភាពសរុបចំនួន ២២រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខា​ធិការរង និងជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងារចំនួន ១២រូប សមាជិក ចំនួន០៩ ដែលម​កពីបណ្តាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

 

 ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានក្រុ​មការ​ងា​រនៃ​​លេ​ខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួ​ងមហា​ផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ និងសកម្មភាពរបស់ក្រុមការងារលេខាធិការ​ដ្ឋាន គោរពជូន នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គពិធីជ្រាប ពិសេសវឌ្ឍនភាពការងារ រៀបចំកសាងនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ ក្រសួងមហាផ្ទៃ និងកិច្ចការងារ ផ្សេងៗទៀតដែលបម្រើដល់ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍផ្នែកបច្ចេ​ក​វិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ។

 

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសម្តែងក្តីសោ​មនស្សរីករាយដែលបានអញ្ជើ​ញជាអ​ធិ​បតី​ក្នុងកម្មវិធីប្រកាសសមាសភាព នៃក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការ​ងាររដ្ឋា​ភិបា​លឌីជី​ថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាពេលនេះ។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ មានប្រសា​​សន៍សង្កត់ធ្ងន់បន្តថា សមាសភាពដែលមានក្នុងសេច​ក្តីសម្រេចនេះគឹសុទ្ធសឹង​តែជាស​មាស​ភាពដែលក្រសួងបានសម្រិតសម្រាំង និងបានពិនិត្យឃើញពីសមត្ថភាពជំនា​ញគ្រប់គ្រាន់ដើម្បីបំពេញ​ការងារក្នុងវិស័យបច្ចេកវិទ្យានេះ។

 

នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យក្រុមការងារខិតខំប្រឹងប្រែងអនុ​វត្តតួនាទីភារកិច្ចដែល​ក្រសួងបា​ន​ប្រគ​ល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ដោ​យ​ពិនិត្យមើលឃើញពីតម្រូវការចាំបាច់ និងភាពរីកចម្រើនផ្នែកគមនាគមន៍បច្ចេកវិទ្យា ក្នុងក្របខណ្ឌ​បំពេញ​ការងាររបស់អង្គភាពនីមួយៗ និងមន្ត្រី ទាមទារជាចាំបាច់នូវធនធាន និងជំនាញ​ចំណេះដឹង​ក្នុងការប្រើប្រាស់ ព្រមទាំងរៀបចំឱ្យបានស្រេចនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីត្រៀម​ឆ្លើយតបនិងលំហូរការងារ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ