ម៉ូស្គូ៖ នៅថ្ងៃពុធសប្ដាហ៍នេះរុស្ស៊ីបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានABC នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ខណៈយោធារុស្ស៉ីកំពុងរាយការណ៍ជូនលោកថាមីស៊ីលបាលិស្ទីគអន្តរទ្វីប សាម៉ាត ត្រូវបានបាញ់សាកល្បងជាលើកដំបូងចេញពីតំបន់ប្លេសិក នៃភាគពាយព្យ និងបានវាយប្រហារចំគោលដៅដែល បានកំណត់នៅឯឧបទ្វីប កាំឆាតកា ក្នុ ងរយៈចម្ងាយពីគ្នាជិត ៦,០០០គីឡូម៉ែត្រ។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានា សន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមប្រទេសរបស់យើងត្រូវបញ្ឈប់ឬគិត២ដងមុននឹងពួកគេចង់ធ្វើអ្វីមួយ»។

ចំពោះការធ្វើតេស្តនេះដែរ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Sarmat គឺជាមីស៊ីលដ៏មានឥទ្ធិពល បំផុតដែលមានរយៈចម្ងាយឆ្ងាយបំផុតនៅក្នុងពិភពលោក ហើយវានឹងពង្រឹងយ៉ាងខ្លាំងនូវសមត្ថភាព នៃ កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេស" ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ