មីយ៉ាន់ម៉ា៖យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមដោះលែងអ្នកទោសជាង ១៦០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែគ្មានអ្នកជាប់ឃុំខាងនយោបាយណាមួយត្រូវបានដោះលែងឡើយ បើទោះបីជាឧត្តមសេនីយ៍កំពុងកាន់អំណាចរបស់ប្រទេសនេះបានសន្យាថានឹងស្តារសន្តិភាពឡើងវិញនៅឆ្នាំនេះក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធានោះ មានមេដឹកនាំគណបក្សប្រឆាំង និងជាជ័យលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋធានី Naypyidaw និងទីប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចអូស្ត្រាលីលោកស្រី Sean Turnell ដែលស្ថិតនៅក្នុងពន្ធនាគារ Insein នៅជាយក្រុងយ៉ាំងហ្គោន។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៣,២៨២ នាក់ត្រូវបានចាប់ខ្លួន និង ១៧៥៦នាក់ត្រូវបានសម្លាប់ដោយយោធាចាប់តាំងពីវាបានធ្វើរដ្ឋប្រហារនៅក្នុងខែកុម្ភៈឆ្នាំ 2021 នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ