អ៊ុយក្រែន៖ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថាកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយប្រហារលើមធ្យោបាយដឹកជញ្ជូនសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេស និងឧបករណ៍យោធាផ្សេងទៀតដល់ត្រូវបានផ្តល់ដល់កងទ័ពអ៊ុយក្រែននៅទីក្រុង Donbas ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១៣ គ្រឿង នៅក្នុងក្រុង Kharkiv និង Kherson ។

អ្នកនាំពាក្យរូបនេះបាននិយាយថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់កាំភ្លើងប្រឆាំងយន្តហោះ និងប្រព័ន្ធមីស៊ីល Pantsir-S ដើម្បីស្ទាក់ចាប់មីស៊ីលមួយ និងគ្រាប់រ៉ុក្កែតចំនួន ១៨ គ្រាប់របស់កងទ័ពអ៊ុយក្រែននៅទីក្រុង Chornobaivka នៃ Kherson ។

ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទដោយនិយាយថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីបំផ្លាញកន្លែងផ្គត់ផ្គង់ថាមពលនៃក្បាលរថភ្លើងអគ្គិសនីនៅក្នុងស្ថានីយ៍រថភ្លើងចំនួន៦ក្នុងគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធបរទេស និងឧបករណ៍យោធាដល់កងកម្លាំងអ៊ុយក្រែននៅក្នុង Donbas ។

 

យោងតាមរបាយការណ៍ កងកម្លាំងអ៊ុយក្រែនបានវាយលុកការវាយប្រហារចំនួនប្រាំពីរដោយកងទ័ពរុស្ស៊ីនៅទីក្រុង Donetsk និង Luhansk ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ