ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានតែងតាំងឧត្តមសេនីយថ្មីម្នាក់ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវ
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានតែងតាំងឧត្តមសេនីយថ្មីម្នាក់ ដើម្បីដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលយោធារបស់លោក ផ្លាស់ប្តូរផែនការ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុង Kyiv។។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ Alexander Dvornikov មេបញ្ជាការនៃស្រុកយោធាភាគខាងត្បូងរបស់រុស្ស៊ី ត្រូវបានតែងតាំងជាមេបញ្ជាការនៃយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។បញ្ជាការនៃស្រុកយោធាភាគខាងត្បូងរូបនេះមានអាយុ ៦០ឆ្នាំ គឺជាមេបញ្ជាការទីមួយនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីលោកពូទីន បានបញ្ជូនកងទ័ពនៅទីនោះក្នុងខែកញ្ញា ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ។
លោកមានបទពិសោធន៍ដឹកនាំទ័ពទៅកាន់ ប្រទេសស៊ីរីចាប់ពីខែកញ្ញា ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ យន្តហោះរុស្ស៊ីបានគាំទ្ររបប លោកAssad និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលពួកគេបានឡោមព័ទ្ធទៅកាន់ភាគខាងកើតដែលកាន់កាប់ដោយក្រុមឧទ្ទាម ដោយទម្លាក់គ្រាប់បែកលើសង្កាត់ដែលមានប្រជាជនច្រើន និងបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ៕SP